ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសយ៉ាងខ្លាំង ទៅលើករណីវាយប្រហារ ពីដែនអាកាសរបស់អ៊ីស្រាអ៊ែល មកលើប៉ាឡេស្ទីន

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការថ្កលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហាររបស់ ប្រទេសអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប និងបានសម្លាប់មេដឹកនាំអ៊ីស្លាម ជីហាដរបស់ ប៉ាឡេស្ទីន ទៀតផង ។

លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា មេដឹកនាំអ៊ីស្រាអ៊ែល គួរតែត្រូវបាននាំទៅកាន់ តុលាការអន្តរជាតិ ដែលនេះជាឧក្រិដ្ឋជនសង្គ្រាម ។
លោក Mousavi បានកោតសរសើរ ចំពោះអ្វីដែលលោកហៅថា“ ការតស៊ូ និងការតស៊ូដែលជាវីរភាព” របស់ប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអ៊ែល និងបានជំរុញឱ្យមានសាមគ្គីភាព ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដើម្បីប្រយុទ្ធនឹង“ អ្នកកាន់កាប់” ទំាងនោះ ។

លោកក៏បានជំរុញឱ្យអង្គការអន្តរជាតិ “បំពេញនូវការទទួលខុសត្រូវរបស់មនុស្ស និងផ្លូវច្បាប់របស់ពួកគេ ដើម្បីបញ្ឈប់សកម្មភាពភេរវកម្ម របស់អ្នកកាន់កាប់ និងការពារប្រជាជន ដែលគ្មានទីពឹងនិងត្រូវបានគេជិះជាន់” ។

គួររំលឹកថា កាលពីថ្ងៃអង្គារ អ៊ីស្រាអ៊ែល បានធ្វើឃាតមេដឹកនាំជីហាដអ៊ីស្លាម លោក Baha Abu al-Atta នៅផ្ទះរបស់គាត់ ដែលត្រូវបានវាយប្រហារ ដោយការវាយលុកតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top