ព័ត៌មានអន្តរជាតិ

ឱកាសនៃការសន្ទនា នឹងរលាយបាត់ លុះត្រាតែមានកិច្ចប្រជុំ ត្រាំ-គីម លើកទី៣ ប្រព្រឹត្តទៅនៅចុងឆ្នាំនេះ

សេអ៊ូល៖ កាសែតគាំទ្រ ក្រុងព្យុងយ៉ាង បានចុះផ្សាយ កាលពីថ្ងៃពុធថា ឱកាសនៃការសន្ទនា រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងរលាយបាត់ ប្រសិនបើមិនមានជំនួប កំពូលមួយទៀត រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ កើតឡើងនៅចុងឆ្នាំនេះទេនោះ។

ប្រទេសកូរ៉េខាងជើង បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យចេញមកនូវសំណើថ្មី នៅចុងឆ្នាំនេះចំពេលមានភាព ជឿនលឿននៅក្នុងការ ចរចារបស់ភាគីទាំងពីរ ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាទ្វេភាគីចំនួន ២ លើក។

សារព័ត៌មាន Choson Sinbo ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុនបានចុះផ្សាយថា “កូរ៉េខាងជើងកំពុងរង់ចាំការ សម្រេចចិត្តដ៏ក្លាហានពីសហរដ្ឋអាមេរិក ដោយការអត់ធ្មត់ខណៈពេលកំពុងត្រៀម” ផ្លូវថ្មី “ដែលត្រូវបានប្រកាស នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន ៕

ដោយ ឈូក បូរ៉ា

To Top