ព័ត៌មានអន្តរជាតិ

ស្ថានីយរថភ្លើងមួយ នៅទីក្រុងឡុងដ៍ បង្ខំជម្លៀសអ្នកដំណើរ និងផ្អាកដំណើរការ ក្រោយពីមានគ្រោះថ្នាក់ នៅលើផ្លូវដែក

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ស្ថានីយរថភ្លើងមួយ នៅកណ្តាលនៃទីក្រុងឡុងដ៍ ត្រូវបានគេជម្លៀសអ្នកដំណើរចេញ និងបិទភ្លាមៗ កាលពីពាក់កណ្តាលថ្ងៃត្រង់ នៅថ្ងៃពុធម្សិលមិញនេះ ខណៈសេវាកម្មបន្ទាន់ ដែលកំពុងធ្វើការដោះស្រាយ “គ្រោះថ្នាក់នៅលើផ្លូវដែក” ។

ប៉ូលិសនៅទីក្រុងឡុងដ៍ ត្រូវបានគេហៅទៅកាន់ស្ថានីយ Oxford Circus នៅម៉ោងប្រហែល១២និង៤០នាទី ម៉ោងសកល ហើយបានរកឃើញមនុស្សម្នាក់ ដែលមានគ្រោះថ្នាក់ ដល់អាយុជីវិតនៅកន្លែងកើតហេតុ។ ចំពោះឧប្បត្តិហេតុនេះដែរ មិនត្រូវបានប៉ូលិសចាត់ទុកថា ជាការសង្ស័យ ដែលបង្កឱ្យមានការរអាក់រអួល ឆ្លងកាត់ខ្សែរថភ្លើង Victoria ដែលត្រូវបានផ្អាក ជាលើកដំបូងនោះឡើយ ។ ស្ថានីយនោះ បានបើកជាថ្មីនៅម៉ោងប្រហែល ១៤និង០០នាទី ។

នៅព្រឹកថ្ងៃចន្ទ អ្នកដំណើររាប់រយនាក់ ត្រូវបានជម្លៀសចេញពីស្ថានីយ Victoria នៅកណ្តាលទីក្រុងឡុងដ៍ ដោយសារតែគ្រោះថ្នាក់ នៅលើផ្លូវដែក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top