យូអិន: ប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស កាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បាននាំគ្នាធ្វើការប្រកាស ថ្កោលទោសខ្លាំងៗ ចំពោះហេតុការបាញ់មីស៊ីល ឆ្លងទ្វីបជាច្រើនដង ដោយកូរ៉េខាងជើង ចាប់គិតតាំងពីខែឧសភា ហើយបានជំរុញឱ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងការចរចាប្រកប ដោយអត្ថន័យជាមួយ សហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន សាជាថ្មីម្តងទៀត។
ប្រទេសនៅក្នុងតំបន់ ប្លុកអឺរ៉ុបទាំងបីនេះ ក៏បាននិយាយបន្ថែមទៀតថា ការសាកល្បងរួមមាន ដែលកន្លងមករួមមាន ទាំងការបាញ់មីស៊ីល រយៈចម្ងាយមធ្យម ដែលបាញ់ចេញពីក្រោមទឹកគឺ ពិតជាអាចធ្វើឱ្យអន្តរាយដល់សន្តិសុខ ក្នុងតំបន់និងរំលោភសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខដែលបាន អនុម័តជាឯកច្ឆន្ទ។
ទាំងបីប្រទេសត្រូវបានគេមើលឃើញថា បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាល្លឺម៉ង់លោក Christoph Heusgen បានធ្វើសេចក្តីសង្ខេប ជូនកិច្ចក្រុមប្រឹក្សាបិទជិតមួយ ស្តីពីការអនុវត្តទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ។
នៅក្នុងសេចក្តីថ្លែង ការណ៍ប្រទេសទាំងបី បានទទូចដល់កូរ៉េខាងជើង ឱ្យចាត់វិធានការជាក់ស្តែង ក្នុងកិច្ចពិភាក្សាថ្មី ជាមួយសហរដ្ឋអាមេរិក ដើម្បីបោះបង់ចោល រាល់អាវុធ នៃការបំផ្លាញទ្រង់ទ្រាយធំ និងកម្មវិធីមីស៊ីលផ្លោង ក្នុងលក្ខណៈពេញលេញ ដែលអាចផ្ទៀងផ្ទាត់ បាននិងមិនអាចត្រឡប់វិញបាន ៕
ប្រែសម្រួល:ស៊ុនលី