ព័ត៌មានអន្តរជាតិ

ក្រោយកូរ៉េខាងជេីង រិះគន់ខ្លាំង លោក ដូណាល់ ត្រាំ បញ្ជាក់ពីការប្ដេជ្ញា ចំពោះកិច្ចព្រមព្រៀងសឹង្ហបុរី

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង របស់លោកជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីកសាងសន្តិភាពយូរអង្វែង និងសម្រេចឱ្យបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យសម្រាប់ស្ថាប័ន គ្រប់គ្រងកំពូលរបស់ កូរ៉េខាងជើង គឺគណៈកម្មការកិច្ចការរដ្ឋបានព្រមាន ដល់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធអំពី“ ការគំរាមកំហែងកាន់តែខ្លាំងឡើង” ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធតាមអាកាស ដែលបានគ្រោងទុកជាមួយប្រទេសកូរ៉េខាងត្បូង នៅចុងខែនេះ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកាត់បន្ថយវិសាលភាព នៃសមយុទ្ធរួមគ្នារបស់ពួកគេក្នុងការគាំទ្រដល់ កិច្ចប្រឹងប្រែងការទូតក្នុងការរំសាយ អាវុធនុយក្លេអ៊ែរខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងចាត់ទុក សមយុទ្ធសម្ព័ន្ធមិត្តទាំងអស់ ជាការហាត់សមការឈ្លានពានមួយ៕ ដោយ ឈូក បូរ៉ា

To Top