ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធសំណើអាមេរិក សុំពិភាក្សានៅខែធ្នូ

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនទើបត្រូវបានស្នើឲ្យ ជួបគ្នាជាមួយ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ក្នុងពិភាក្សាបន្ថែម ដែលមានគោលដៅ លួងលោមទីក្រុងព្យុងយ៉ាង នៅមុនពេលដាក់ កាលផុតកំណត់ចុងឆ្នាំ ដែលកូរ៉េខាងជើងបានកំណត់ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញភាពបត់បែន បន្ថែមទៀត នៅក្នុងកិច្ចចរចារ បស់ពួកគេ។

លោក Kim Myong Gil ជាមន្ត្រីចរចានុយក្លេអ៊ែ កូរ៉េខាងជើង បាននិយាយនៅក្នុង សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លោក ជាមន្ត្រីចរចា នុយក្លេអ៊ែ អាមេរិក ដែលដឹកនាំរួមគ្នា ក្នុងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែ បរាជ័យ កាលពីខែមុន ក្នុងទីក្រុង Stockholm បានស្នើតាមរយៈប្រទេសទីបី ឲ្យជួបពិភាក្សាគ្នា ម្តងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការ ទីក្រុងព្យុងយ៉ាង KCNA បានឲ្យដឹងថា ប្រសិនបើដំណោះស្រាយ បញ្ហាដែលចរចាគ្នា គឺអាចទៅរួចនោះ យើងត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយ សហរដ្ឋអាមេរិក នៅក្នុងទីកន្លែង និងពេលណាមួយក៏បាន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top