បរទេស៖ បេក្ខភាព ប្រធានាធិបតី មកពីបក្សប្រឆាំងតៃវ៉ាន់ លោក Han Kuo-yu តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យវិលទៅរក មតិរួមគ្នា ជាមួយប្រទេសចិន ដែលថាមានចិនតែមួយ ប៉ុន្តែបានច្រានចោល រូបមន្តរបស់ទីក្រុងប៉េកាំង សម្រាប់ការបង្រួមបង្រួមគ្នា តាមបែបទីក្រុងហុងកុង “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”។
បេក្ខភាព ប្រធានាធិបតីតៃវ៉ាន់ មកពីគណបក្ស KMTនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា មតិរួមគ្នាជាឯកច្ឆ័ន្ទ ដែលធ្វើឡើងនៅក្នុងឆ្នាំ១៩៩២ គឺជាឧបករណ៍វេទមន្តដ៏អស្ចារ្យ ចំពោះស្ថិរភាព និងការទំនាក់ទំនងគ្នា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានឈប់ធ្វើទំនាក់ទំនងគ្នា ជាមួយនឹងទីក្រុងតៃប៉ិក ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សា អ៊ីងវិន ឡើងកាន់តំណែងប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦ តំណាងឲ្យគណបក្ស អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលមានគំនិត ទាមទារឯករាជ្យ៕
ប្រែសម្រួល៖ប៉ាង កុង