ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសថៃ ដាក់ពង្រាយយន្តហោះ ប្រតិកម្មប្រភេទ F-5 TH និង U-1 ជាច្រើនគ្រឿង

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កងទ័ពអាកាសរបស់ ប្រទេសថៃឡង់ដ៏ បានដាក់ពង្រាយ យន្តហោះប្រតិកម្មប្រភេទ F-5 TH ចំនួន១៤គ្រឿង និងប្រភេទ U-1 ចំនួន១៧គ្រឿង ។

លោក Manat Wongwat មេបញ្ជាការកងទ័ពអាកាស បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ក្នុងជាគណៈអធិបតីនៃ កម្មវិធីរបស់គណៈកម្មាធិការ សម្រាប់ការបង្កើនការអភិវឌ្ឍន៍ ទៅលើយន្តហោះប្រតិកម្ម ប្រភេទ F-5 TH និងប្រភេទ U-1 UAVs នៅឯមូលដ្ឋានទ័ពអាកាស Air Wing 6 តំបន់ដនមឿង នៃក្រុងបាងកក ។

មេបញ្ជាការកងទ័ព លោក Manat បានថ្លែងថា ការដាក់ពង្រាយ យន្តហោះប្រតិកម្មប្រភេទថ្មីជាច្រើន គ្រឿងនេះ ជាមួយនឹងការបំពាក់ដ៏ទំនើប និងធ្វើការណែនាំនូវប្រព័ន្ធមីស៊ីល ដែលអាចបាញ់ក្នុងរយៈ ចម្ងាយឆ្ងាយ ដែលជាការពង្រាយទ្រង់ទ្រាយធំ ដោយកងទ័ពអាកាសថៃ ។

គាត់បានបញ្ជាក់ថា យន្តហោះប្រតិកម្ម F-5 TH បានត្រូវដាក់ពង្រាយ និងធ្វើការកែសម្រួលឡើងវិញ សម្រាប់ការដាក់ពង្រាយ ក្នុងរយៈពេល១៥ឆ្នាំ ។

ក្រៅពីនេះ កងទ័ពអាកាសក៏បានផលិត នូវយន្តហោះប្រភេទ UAVs ចំនួន១៧គ្រឿង សម្រាប់ការដាក់ ពង្រាយ ។ យន្តហោះប្រភេទ U-1 អាចហោះហើរ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ ដែលប្រើបានរយៈពេល៨ម៉ោង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top