បរទេស៖យោងតាម កាសែតកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើដំណើរ ទស្សនកិច្ចរីសត Yangdok Hot Springs សម្រាប់ជាលើកទីពីរ ក្នុងរយៈពេលតិចជាងមួយខែ និងបានធ្វើការណែនាំ ដល់អ្នកក្រោមឱវាទរបស់លោក មិនឲ្យធ្វើឲ្យលោកខកចិត្ត សូម្បីដោយការ ខ្វះខាតបន្តិចបន្តួច បំផុតក៏ដោយ។
រូបភាពរបស់មេដឹកនាំ កូរ៉េខាងជើង នៅកន្លែងរីសតដែលរដ្ឋកសាងនេះ គឺត្រូវបានលេចបង្ហាញឡើង ស្របពេលដែលទីក្រុងព្យុង យ៉ាងច្រានចោល សំណើកូរ៉េខាងត្បូងសុំពិភាក្សាគ្នា ស្តីពីភ្នំ Mount Kumgang ជាទីដែលក្រុមហ៊ុន កូរ៉េខាងត្បូង Hyundai Asan បានកសាងរីសត ដោយមានការអនុញ្ញាត ពីអតីតកូរ៉េខាងជើង លោក គីម ជុងអ៊ីល។
លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ កម្មករ្យប្រើប្រាស់ កម្រាលធ្វើពីឈើ ជាជាងប្រើស្មៅសិប្បនិមិ្មត្ត នៅបរិវេណកន្លែងងូតទឹក ហើយមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បាននិយាយថា គ្រឿងផ្សំផ្សេងគួរតែ មាននៅក្នុងទីដែលស្ងោរស៊ុត សម្រាប់បរិភោគផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង