ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងហៅលោក Biden ថាជាឆ្កែឆ្កួតជិត ដាច់ខ្យល់ មួយក្បាល

បរទេស: The USnews ចេញផ្សាយនៅថ្ងៃសុក្រទី១៥ ខែវិច្ឆិកានេះ បានសរសេរថាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់កូរ៉េខាងជើង បានធ្វើការវាយប្រហារចំៗ មួយទៅលើអតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដោយបញ្ជាក់ថាបុរសរូបនេះ បានធ្វើការនិយាយ បង្កាច់បង្ខូចមេដឹកនាំ របស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយនេះបានហៅ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យថា ជាឆ្កែឆ្កួតមួយដែលស្ទើរតែ ដាច់ខ្យល់ស្លាប់ទៅហើយ។ ប្រព័ន្ធផ្សព្វផ្សាយKCNAទោះបី ជាយ៉ាងណាមិនបានធ្វើការបញ្ជាក់លំអិតទេថា តើបុរសអាមេរិករូបនេះបានធ្វើអ្វីខ្លះដាក់មេដឹកនាំ របស់ខ្លួនប៉ុន្តែអ្វីដែលយើងមើលឃើញនោះ គឺថាបេក្ខភាពប្រធានាធិបតីរូបនេះ គឺមានគោលនយោបាយផ្ទុយពី ប្រធានាធិបតី Donald Trump។

គួររំលឹកឡើងវិញដែរថាកាលពីខែឧសភាកន្លង មកព្រឹត្តិការណ៍ស្រដៀងគ្នានេះ បានកើតឡើងម្តងផងដែរដោយកូរ៉េខាងជើង បានហៅលោក Biden ថាជាមនុស្សចូលចិត្តក្លែងបន្លំព័ត៌មាន ពិតជាពិសេស ចំពោះការរិះគន់មេដឹកនាំ របស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

To Top