សេអ៊ូល: ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកានេះបាននិយាយថា មេដឹកនាំ Kim Jong Un បានចូលរួមនៅក្នុងការបង្ហាញ យន្តហោះយោធាមួយ នៅឯអាកាស យានដ្ឋាននៅឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេស។
របាយការណ៍ពី ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាល កូរ៉េរបស់ក្រុងព្យុងយ៉ាង បានប្រកាស ថាការហោះហើរនេះគឺការអនុវត្ត តាមសេចក្តីថ្លែងការណ៍មួយចំនួន ដែលធ្លាប់បានបង្ហាញនូវ ការខឹងសម្បារចំពោះសមយុទ្ធយោធា អាមេរិក និងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងនិយាយវាអាចជាការរារាំង ការចរចានុយក្លេអ៊ែរ របស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។
បច្ចុប្បន្ននេះក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានប្រាប់ទៅកាន់ក្រុមអ្នកយក ព័ត៌មាន កាលពីថ្ងៃសុក្រថា សម្ព័ន្ធមិត្តអាចនឹងកែប្រែការ ធ្វើសមយុទ្ធតាមអាកាសរួមគ្នា ដើម្បីបង្កើតភាពធូរស្រាលឡើងវិញ បែបការទូតជាមួយនឹងកូរ៉េខាងជើង៕
ប្រែសម្រួល:ស៊ុនលី