ព័ត៌មានអន្តរជាតិ

Trump ស្នើឲ្យជប៉ុន បង្កើនប្រាក់ចំណាយសម្រាប់ យោធាអាមេរិក ដល់៨ពាន់លានដុល្លារ

តូក្យូ: តាមរយៈគោលនយោបាយ ការបរទេសអាមេរិក បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកានេះថា ប្រធានាធិបតីអាមេរិក Donald Trupm បានធ្វើការស្នើសុំ ឱ្យប្រទេសជប៉ុន បង្កើនប្រាក់ឈ្នួលប្រចាំឆ្នាំ សម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងនៅទីនោះ ប្រមាណ៨ពាន់លានដុល្លារ អាមេរិក គឺប្រមាណជា៤ដង នៃប្រាក់ចំណាយបច្ចុប្បន្ន។

វាត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើសម្ព័ន្ធមិត្ត របស់ខ្លួនដើម្បីបង្កើនការចំណាយ ការពារជាតិរបស់ពួកគេ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងបច្ចុប្បន្ន វត្តមានទ័ពសហរដ្ឋអាមេរិក គឺមានចំនួន ៥៤០០០នាក់ ដែលឈរជើងនៅក្នុងប្រទេសជប៉ុន នឹងផុតកំណត់នៅខែ មីនាឆ្នាំ ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេស ជប៉ុនបាននិយាយថា របាយការណ៍នេះ មិនត្រឹមត្រូវនោះទេ ហើយគ្មានការចរចាណាមួយឡើយ វាងសហរដ្ឋអាមេរិក និងជប៉ុនស្តីពីកិច្ចព្រមព្រៀងថ្មីមួយនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top