បរទេស៖ ប្រធានអគ្គសេនាធិការ កងកម្លាំងទ័ពអាកាសអាមេរិក លោក David Goldfein បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា លោកមានក្តីសង្ឃឹមថា ជម្លោះដ៏ខ្លាំងក្លា រវាងប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ អាចនឹងចប់ទៅវិញឆាប់ៗ និងបានជំរុញឲ្យប្រទេសទាំងនោះ បង្រួមបង្រួមសមត្ថភាពយោធា ស្របពេលមាន ភាពតានតឹងជាមួយអ៊ីរ៉ង់។
នៅពេលត្រូវគេសួរសំនួរថា តើលោកគិតថាជម្លោះនោះ អាចនឹងដោះស្រាយ បានក្នុងពេលឆាប់ៗ ដែរឬទេនោះ លោក David Goldfein បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន មួយយ៉ាងដូច្នេះថា “ពិតណាស់ ខ្ញុំមានសង្ឃឹម ហើយវាពិតជា ស្ថិតនៅក្នុងចំណាប់អារម្មណ៍ ដ៏ល្អបំផុតរបស់យើង ដើម្បីមើលឃើញថា ពួកវាអាចនឹង ឆ្ពោះទៅរកដំណោះស្រាយនយោបាយ”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនទទួលបានជោគជ័យ ក្នុងការខិតខំព្យាយាម សម្របសម្រួលជម្លោះ ដែលប្រទេសចំនួន៤ មានការរឹងបន្តឹងចំណងទាក់ទង ផ្នែកនយោបាយ ជំនួញ និងការដឹកជញ្ជូន ជាមួយប្រទេសកាតា ចាប់តាំងពីពាក់ក ណ្ដាលឆ្នាំ២០១៧មកម្ល៉េះ ជុំវិញការចោទប្រកាន់ថា ប្រទេសកាតា គាំទ្រដល់អំពើ ភេរវកម្ម៕
ប្រែសម្រួល៖ប៉ាង កុង