ព័ត៌មានអន្តរជាតិ

ជប៉ុនប្រាប់អាមេរិកថា គ្មានអ្នកណាអាច មានសុទិដ្ឋិនិយម ចំពោះកូរ៉េខាងជើងទេ

បរទេស៖ ភ្លាមៗបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ប្រកាសគម្រោងផ្អាក ធ្វើសមយុទ្ធយោធារួមគ្នា ក្នុងគោលបំណងជំរុញ បង្កើនកិច្ចប្រឹងប្រែង សន្តិភាពនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ បាននិយាយប្រាប់រដ្ឋមន្ត្រី អាមេរិកនិងកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះថា គ្មានអ្នកណាមួយ អាចមានសុទិដ្ឋិនិយម ចំពោះកូរ៉េខាងជើង បានទេ។

នៅក្នុងកិច្ចបើកជំនួប រដ្ឋមន្ត្រីការពារជាត្រីភាគី នៅក្នុងទីក្រុងបាងកក លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “គ្មានអ្នកណាមួយ អាចមានសុទិដ្ឋិនិយម ចំពោះប្រទេសកូរ៉េខាងជើងទេ គឺកូរ៉េខាងជើង តែងតែបាញ់តេស្តមីស៊ីលម្តងហើយម្តងទៀត ជាង២០ដង នៅក្នុងឆ្នាំនេះ ដោយរួមបញ្ចូល ទាំងមីស៊ីល ផ្លោងប្រភេទថ្មី ក៏ដូចជាមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹក។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងផ្អាកធ្វើសមយុទ្ធយោធា នៅក្នុងដំណើរខិតខំ ប្រឹងប្រែងជំរុញបង្កើន សន្ទុះសន្តិភាព ដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ច្រានចោលការផ្តល់សម្បទាន ផ្សេងទៀត ឲ្យដល់ទីក្រុងព្យុងយ៉ាង។

ប្រែសម្រួល៖ប៉ាង កុង

To Top