ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា ប្រមូលបានមនុស្ស រាប់ពាន់ ចាប់ផ្តើមធ្វើការងារតវ៉ា សាជាថ្មីក្នុងប្រទេស

ការ៉ាកាស: ហ្វូងមនុស្សជាច្រើន បានប្រមូលផ្តុំគ្នា នៅជុំវិញវត្តមាន របស់មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា លោកJuan Guaidó នៅក្នុងការតវ៉ា ដោយសន្តិវិធីមួយកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់លោកឱ្យការធ្វើដំណើរ តាមដងផ្លូវក្នុងគោលបំណង ដណ្តើមយកយុទ្ធនាការមួយ ដែលមានគោលបំណង បង្ខំឱ្យប្រធានាធិបតីNicolas Maduroចេញពីអំណាច ។

នៅក្នុងសុន្ទរកថា របស់លោក Guaidó បានធ្វើការប្រកាសជម្រុញឲ្យអ្នកគាំទ្រ បន្តមានវត្តមាននៅតាមដងផ្លូវនា ពេលខាងមុខនិងលើកឡើង អំពីចលាចលនាពេលថ្មីៗនេះ នៅក្នុងប្រទេសបូឡាវី ដែលការតវ៉ារយៈពេល១៨ថ្ងៃ ដើម្បីជំរុញឱ្យសម្ព័ន្ធ មិត្តរបស់លោក Maduro គឺលោក Evo Morales លាលែងពីតំណែង។

មុនពេលការដើរដង្ហែ ដោយសន្តិភាព ជាមួយក្រុមអ្នកគាំទ្រ លោកGuaidó បានដឹកនាំមនុស្សមួយក្រុមតូច ត្រូវបានគេមើលឃើញថា បានធ្វើដំណើរទៅកាន់ស្ថានទូតបូឡាវី នៅភាគខាងកើតទីក្រុង ការ៉ាកាស ដែលជាទីតាំងធំរបស់ក្រុមប្រឆាំង និងបាននិយាយថាប្រសិនបើយើងនៅផ្ទះយើងនឹងបាត់បង់។

គួរឲ្យដឹងទៀតដែរថា បច្ចុប្បន្នហ្វូងមនុស្សនៅទីក្រុង ការ៉ាកាស ដែលជាកន្លែងលោក Guaid ដែលបានប្រមូលគ្នា រាប់ខែមកហើយនោះត្រូវ បានគេប៉ាន់ស្មានថា បានកើនចំនួនទៅដល់៥ប្លុក ហើយនៃផ្លូវក្នុងទីក្រុងការ៉ាកាស ៕

ប្រែសម្រួល:ស៊ុនលី

To Top