ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា នឹងប្រគល់នាវាទ័ពជើងទឹកដែលខ្លួនចាប់ទុក ឲ្យទៅអ៊ុយក្រែនវិញ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី តាមសេចក្តីរាយការណ៍ បានដកស្រង់សម្តីទីភ្នាក់ងារ ការពារព្រំដែននៃតំបន់គ្រីមា នៅថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងប្រគល់ឲ្យវិញ នូវនាវាទ័ពជើងទឹក ដែលរុស្ស៊ីចាប់ទុកចំនួន ៣គ្រឿង ឲ្យទៅប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទនេះ ហើយកំពុងតែបញ្ជូននាវាទាំងនោះ ទៅកាន់ទីតាំងប្រគល់ឲ្យ ដែលបានព្រមព្រៀងគ្នាជាមួយទីក្រុងកៀវ។

អ្នកសារព័ត៌មានរ៉យទ័យមួយរូប នៅក្នុងតំបន់គ្រីមា ជាទីដែលរុស្ស៊ីដណ្ដើមយកពី ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៤នោះ កាលពីថ្ងៃអាទិត្យ បានឃើញទូកកងកម្លាំងការពារតំបន់ឆ្នេរ កំពុងរុញនាវាអ៊ុយក្រែនទាំង ៣គ្រឿងនោះ កាត់តាមច្រកសមុទ្រ Kerch Strait ឆ្ពោះទៅសមុទ្រខ្មៅ ជាទីដែលពួកគេអាចនឹងប្រគល់ឲ្យ ទៅប្រទេសអ៊ុយក្រែនវិញ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន កំពុងតែជំរុញឲ្យធ្វើការ ប្រគល់នាវាទាំងនោះមកវិញ ដោយចាត់ថា វាគឺជាកាយវិការប្រកបដោយសុឆន្ទៈមួយ ពីទីក្រុងមូស្គូ នៅមុនជំនួបកំពូលសន្តិភាព៤ច្រក ស្តីពីប្រទេសអ៊ុយក្រែនភាគខាងកើត ដែលនឹងធ្វើឡើងនៅខែក្រោយ ៕

ប្រែសម្រួល៖​ ប៉ាង កុង

To Top