ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ជំរុញឲ្យកូរ៉េខាងជើង ចេញសកម្មភាពឆាប់ៗ និងឈានដល់កិច្ច ព្រមព្រៀង ជាមួយលោក

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ ឱ្យធ្វើសកម្មភាព យ៉ាងឆាប់រហ័ស និងឈានដល់ កិច្ចព្រមព្រៀងជាមួយលោក ស្តីពីការរុះរើកម្មវិធីអាវុធ នុយក្លេអ៊ែររបស់របបនេះ។

ការជំរុញរបស់លោក ត្រាំ បានកើតឡើងនៅពេល ដែលការចរចាអំពីការរំសាយ អាវុធរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ របស់មេដឹកនាំទាំងពីរកាលពីខែកុម្ភៈ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ហើយប្រធានាធិបតី សហរដ្ឋអាមេរិក រូបនេះ បានស្នើឱ្យពួកគេជួបគ្នាឆាប់ៗនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា “ខ្ញុំគឺជាមនុស្សតែម្នាក់ គត់ដែលអាចនាំអ្នកទៅ កន្លែងដែលអ្នកត្រូវធ្វើ អ្នកគួរតែចាត់វិធានការ យ៉ាងឆាប់រហ័សដោះស្រាយឱ្យបានឆាប់។ ជួបអ្នកឆាប់ៗនេះ!”៕

ដោយ ឈូក បូរ៉ា

To Top