សេអ៊ូល៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចពិភាក្សាគ្នាមួយទល់មួយនៅប្រទេសថៃកាលពីថ្ងៃអាទិត្យពោល គឺប៉ុន្មានថ្ងៃមុនការផុតកំណត់នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់របស់ពួកគេ ប៉ុន្តែមិនទាន់មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងឡើយ។
រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo បានឲ្យដឹងបន្ទាប់ពីជំនួបជាមួយសមភាគីជប៉ុនលោក Taro Kono ថាភាគីទាំងពីរបានប្រកាន់ជំហររបស់ខ្លួន ចំពោះបញ្ហានៃកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) ដែលនឹងផុតកំណត់នៅថ្ងៃសៅរ៍ខាងមុខនេះ។
បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៤០ នាទីជាមួយលោកកូណូ នៅទីក្រុងបាងកកប្រទេសថៃ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ លោកបានប្រាប់អ្នកសារព័ត៌មានថា“ (ភាគីទាំងពីរ) បានផ្លាស់ប្តូរជំហរដើមរបស់ភាគទាំងពីរ” ៕
ដោយ ឈូក បូរ៉ា