ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូងភាគច្រេីន ចង់ឲ្យបញ្ចប់កិច្ចព្រមព្រៀង ចែករំលែកព័ត៌មាន យោធាជាមួយជប៉ុន

សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃច័ន្ទថា ប្រជាជនកូរ៉េខាងត្បូងភាគ ច្រើនចង់ឲ្យ រដ្ឋាភិបាលជំរុញ ទៅមុខដោយការសម្រេចចិត្ត របស់ខ្លួន មិនឱ្យបង្កើតកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ការចែករំលែកផ្នែក យោធាជាមួយជប៉ុន។

ទីក្រុងសេអ៊ូល បានសម្រេចចិត្តនៅខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា (GSOMIA) ចំពេលមានជម្លោះជុំវិញពាណិជ្ជកម្ម និងប្រវត្តិសង្គ្រាម។ កិច្ចព្រមព្រៀងដែលមាន គោលបំណងចែករំលែកព័ត៌មាន ស្តីពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺត្រូវផុតកំណត់នៅថ្ងៃសៅរ៍ខាងមុខនេះ។

នៅក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយអ្នកស្ទង់ មតិ RealMeter កាលពីថ្ងៃសុក្រ ៥៥,៤ ភាគរយបានឲ្យដឹងថារដ្ឋាភិបាល គួរតែរក្សាការសម្រេចចិត្តដកខ្លួន ពោលគឺកើនឡើង ៧,១ ពិន្ទុភាគរយចាប់ ពីថ្ងៃទី០៦ ខែវិច្ឆិកា៕ ដោយ ឈូក បូរ៉ា

To Top