ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ថ្កោលទោសដំណោះស្រាយ សិទ្ធមនុស្សយូអិន ជាភស្តុតាងនៃគោលនយោបាយអរិភាព របស់អាមេរិក

សេអ៊ូល៖ កូរ៉េខាងជើង បានថ្កោលទោសដំណោះស្រាយ សិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិនាពេលថ្មីៗ នេះប្រឆាំង នឹងខ្លួនថាជាការប៉ុនប៉ងផ្តួលរំលំ របបកុម្មុយនិស្ត ដោយប្តេជ្ញាថានឹងមិនពិភាក្សា បញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើយលើកលែងតែ“ គោលនយោបាយអរិភាព” របស់ក្រុងវ៉ាស៊ីនតោន ស្ថិតនៅលើរបៀបវារៈ។

អ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញឈ្មោះបាន ចេញការរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ថាដំណោះស្រាយកាលពីសប្តាហ៍មុន បានបង្ហាញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក មិនបានបោះបង់ចោលនូវ“ ក្តីសុបិនក្នុងការធ្វើឱ្យប្រព័ន្ធរបស់យើងធ្លាក់ចុះឡើយ” ។

អ្នកនាំពាក្យរូបនេះត្រូវបានគេដកស្រង់ សម្ដីដោយនិយាយថា“ ទោះបីការពិភាក្សាកូរ៉េខាងជើង – អាមេរិក បើកឡើងវិញនាពេលអនាគតក៏ដោយ ក៏បញ្ហានុយក្លេអ៊ែរនឹងមិនត្រូវបានពិភាក្សាមុនពេលបញ្ហា នៃការដកគោលនយោបាយ អរិភាពរបស់អាមេរិក ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងជាមួយយើងត្រូវបាន លើកឡើងនៅក្នុងរបៀបវារៈសម្រាប់ការសន្ទនាឡេីយ”៕ ដោយ ឈូក បូរ៉ា

To Top