ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងនិយាយថា នឹងមិនផ្តល់អ្វីមួយឲ្យលោក ត្រាំ ដោយមិនទទួលបានអ្វីតបស្នងត្រឡប់វិញឡើយ

បរទេស៖ ប្រទេសកូរ៉េខាងជើង នឹងមិនផ្តល់អ្វីមួយឲ្យទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីអួតខ្លួន ដោយមិនទទួលបានអ្វីមួយ ជាការតបស្នងនោះឡើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។  

ដោយសំដៅដល់សាររបស់លោក ត្រាំ ផ្ញើឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ សេចក្តីថ្លែងការណ៍ ស្ថិតក្រោមឈ្មោះទីប្រឹក្សា ក្រសួងការបរទេសកូររ៉េខាងជើង បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនចាប់អារម្មណ៍ចំពោះជំនួបកំពូល ដែលគ្មានប្រយោជន៍ចំពោះខ្លួនឯងនោះឡើយ។ 

តាមសេចក្តីរាយការណ៍ ថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA បាននិយាយប្រាប់ថា “ប្រសិនបើសហរដ្ឋអាមេរិក ពិតជាចង់ឲ្យមានកិច្ចពិភាក្សាចរចាគ្នា ជាមួយយើងមែននោះ វាគួរតែធ្វើការសម្រេចចិត្តដកចេញ គោលនយោបាយប្រកបដោយអរិភាព ដែលចាត់ទុកយើងជាសត្រូវវិញ”៕ 

ប្រែសម្រួល ៖ប៉ាង កុង 

To Top