បាងកក: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកាបានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញភាគីសងខាង បានសម្រេចចិត្តពន្យារពេលសមយុទ្ធយោធារួមគ្នាមួយ ដែលបានគ្រោងទុក។
សមយុទ្ធយោធាដែលមានឈ្មោះថា Combined Flying Training Event តាមផែនការចាស់ត្រូវបាន គេគ្រោងទុកធ្វើឡើងនៅថ្ងៃចន្ទនេះហើយគឺនឹងមានការ ចូលរួមពីសំណាក់យន្តហោះចម្បាំងជាច្រើនរបស់អាមេរិក និងកូរ៉េខាងត្បូង។
គួរឲ្យដឹងដែរថា មុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឬហៅកាត់ថាADMM -Plus ដែលធ្វើឡើងនៅទីក្រុងបាងកក រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper ក៏បានមានវត្តមានចូលរួមនៅថ្ងៃចន្ទនេះដែរ ដោយលោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចចិត្តពន្យាពេល សមយុទ្ធកងទ័ពអាកាសរួមគ្នាលើកនេះ។
រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក និងជាប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ថ្មីៗនេះបានជួបជាមួយ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo នៅទីក្រុងសេអ៊ូលដើម្បីពិភាក្សា អំពីសកម្មភាពរួមគ្នាបែបនេះចំពេលមានការខិតខំ ប្រឹងប្រែងលើការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕
ប្រែសម្រួល: ស៊ុន លី