ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង បន្តធ្វើកិច្ចពិភាក្សា ការបែងចែកចំណាយ លើការពារជាតិ

បរទេស ៖ មន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបន្តធ្វើកិច្ចពិភាក្សានៅថ្ងៃចន្ទនេះ ដើម្បីកាត់បន្ថយគម្លាតខុសគ្នា លើប្រាក់៤ពាន់លានដុល្លារ ជាចំនួនដែលសហរដ្ឋអាមេរិក ចេញសម្រាប់ថ្លៃចំណាយ នៃការដាក់កងទ័ពអាមេរិកឈរជើង លើឧបទ្វីបកូរ៉េ ស្របពេលមាន តវ៉ាជាសាធារណៈ ប្រឆាំងចំពោះការ ទាមទារបង្កើន ឡើងយ៉ាងខ្លាំង របស់អាមេរិកនេះ។

លោក James DeHart ជាប្រធានមន្ត្រីចរចា របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែស្តាប់ទៅហាក់បង្ហាញនូវភាពសុទិដ្ឋិនិយម ស្របពេលដែលលោកបាន មកដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ។

ប្រធានចរចាអាមេរិករូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំមានជំនឿចិនជាខ្លាំងថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ដែលភាគីទាំងពីរអាចនឹងគាំទ្រ ហើយជាទីបំផុតនឹងពង្រឹង សម្ពន្ធភាពដ៏ខ្លាំងក្លារបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top