ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជំរុញឲ្យអាមេរិក ដកគោលនយោបាយអរិភាពចេញ មុនមកចរចានុយក្លេអ៊ែរម្ដងទៀត

សេអ៊ូល៖ កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនគ្មានការចាប់អារម្មណ៍ ក្នុងការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកទេ ដរាបណាទីក្រុងវ៉ាស៊ីនតោន មិនបោះបង់ចោល គោលនយោបាយ “អរិភាព” របស់ខ្លួន។

លោកគីម យ៉ុងឆុល ដែលធ្លាប់ដឹកនាំការចរចា ជាសមភាគីរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍ ជាការឆ្លើយតបនឹងសេចក្តីសម្រេច កាលពីថ្ងៃអាទិត្យ របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងការពន្យារសមយុទ្ធយោធា ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

លោកគីម អនុប្រធានគណៈកម្មាធិការកណ្តាល របស់គណបក្សពលករ កំពុងកាន់អំណាចបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដឹកនាំដោយមជ្ឈិមកូរ៉េខាងជើងថា “អ្វីដែលយើងកំពុងទាមទារ ពីសហរដ្ឋអាមេរិក គឺថាត្រូវដកខ្លួន ចេញពីសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង ឬបញ្ឈប់សមយុទ្ធទាំងស្រុង”៕ ដោយ៖ ឈូក បូរ៉ា

To Top