ព័ត៌មានអន្តរជាតិ

ក្តៅគគុក! ក្រុមបាតុករក្រុងហុងកុង រាប់សិបនាក់ ត្រូវបានព្រមានឲ្យចុះចាញ់ ខណៈប៉ូលិសកំពុងទប់ទល់ នឹងការធ្វើបាតុកម្ម

ហុងកុង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមបាតុកររាប់សិបនាក់ បានរារាំងនៅក្នុងមហាវិទ្យាល័យហុងកុង បានធ្វើការប្រឆាំង នឹងត្រូវបានព្រមាន នៅថ្ងៃអង្គារនេះឱ្យចុះចាញ់ ខណៈការឡោមព័ទ្ធរបស់ប៉ូលិស ក្នុងបរិវេណសាលា បានអូសបន្លាយដល់ថ្ងៃទី៣ ហើយប្រទេសចិន បានបញ្ជូនសញ្ញាថ្មីថា ការអត់ធ្មត់របស់ខ្លួន ជាមួយនឹងភាពចលាចលជិត៦ខែ គឺល្មដល់ពេលហើយ ។

និស្សិតវិទ្យាល័យ ស្ថិតក្នុងចំណោមនិស្សិត ដែលត្រូវបានគេលាក់ទុក នៅខាងក្នុងសាកលវិទ្យាល័យ ហើយនិស្សិត មកពីសាកលវិទ្យាល័យហុងកុង រងការភ័យខ្លាច ដោយការចាប់ខ្លួន ឬត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ដោយមនុស្សជាច្រើនបានលាក់ខ្លួន នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីធ្វើឱ្យខ្លួនពួកគេមានភាពកក់ក្តៅ ។ ក្រុមអ្នកតវ៉ាខ្លះ បានរត់គេចខ្លួនពេញមួយយប់ ដោយយកខ្សែពួរចុះពីជើងភ្នំ ទៅផ្លូវខាងក្រោម ជាកន្លែងដែលពួកគេ ត្រូវបានគួចចងនៅលើម៉ូតូ ខណៈអ្នកផ្សេងទៀត បានបាត់ខ្លួនសូន្យឈឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top