ព័ត៌មានអន្តរជាតិ

អាមេរិក​ កំពុងរកជម្រេីសផ្សេងទៀត​ ដេីម្បីឲ្យកូរ៉េខាងជេីង​ យល់ព្រមរំសាយនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រីបង្រួបបង្រួមទីក្រុងសេអ៊ូល បានលេីកឡេីងថាសហរដ្ឋអាមេរិកហាក់ដូចជា កំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗគ្នា​ សម្រាប់ជោគជ័យនៃការចរចា នុយក្លេអ៊ែរជាមួយកូរ៉េខាងជើង​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

លោក Kim Yeon-chul បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបាន ជួបជាមួយអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក​ សម្រាប់ប្រទេសកូរ៉េខាងជើងលោក Stephen Biegun នៅទីក្រុងវ៉ាស៊ីនតោន​ ប៉ុន្ដែលោកបានបដិសេធមិនបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។

 ការចរចាអំពីការរំសាយ អាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន​ និងព្យុងយ៉ាង​ បានជាប់គាំងចាប់តាំងពី កិច្ចប្រជុំកំពូលលើកទី ២ ខែកុម្ភៈរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ និងមេដឹកនាំកូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន​ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង៕

ដោយ​ ឈូក​ បូរ៉ា

To Top