ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក ឯកច្ឆ័ន្ទគ្នាអនុម័តច្បាប់ សិទ្ធិមនុស្សហុងកុង

បរទេស៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅក្នុងសម្លេងឆ្នោតជាឯកច្ឆ័ន្ទមួយ បានអនុម័តច្បាប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងការពារ សិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ស្របពេលមានការបង្ក្រាបរបស់ចិន ទៅលើចលនាតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលកើតមាននៅក្នុង មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ អស់រយៈពេលជាច្រើនខែ។

ក្រោយការបោះឆ្នោត ដោយសមាជិកព្រឹទ្ធសភាអាមេរិកនោះ នៅក្នុងពេលបច្ចុប្បន្ននេះ “ច្បាប់ស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហុងកុង” បានបញ្ជូលទៅឲ្យសភាតំណាងរាស្ត្រ ដែលបានអនុម័តលើ កំណែទម្រង់ស្តីពីច្បាប់នេះជាមុន ហើយសភាទាំងពីរ នឹងត្រូវតែដោះស្រាយភាព ខុសគ្នារបស់ច្បាប់នោះ មុនពេលបញ្ជូនទៅឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការពិចារណា។

គួរបញ្ជាក់ថា ក្រុមបាតុករហុងកុង មានការខឹងជាខ្លាំង ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការជ្រៀតជ្រែករបស់ចិន នៅក្នុងសេរីភាព ដែលបានសន្យាផ្តល់ឲ្យទីក្រុងហុងកុង នៅពេលដែលប្រទេសអង់គ្លេសប្រគល់ទីក្រុងអាណានិគមនេះ ឲ្យប្រទេសចិនកាន់កាប់វិញ នៅក្នុងឆ្នាំ១៩៩៧៕

ប្រែសម្រួល៖ ប៉ាង កុង

To Top