ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសស៊ីរី ឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីល

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសស៊ីរី បានឆ្លើយតប ទៅនឹងការវាយប្រហារមីស៊ីលបរទេស មកលើក្រុងដាម៉ាស់ ។

ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់មីស៊ីលមួយចំនួន នៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើង នៅទូទាំងរដ្ឋធានី នៅព្រឹកថ្ងៃពុធនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top