ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ពលរដ្ឋប្រមាណ១.១០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងរយៈពេល១ថ្ងៃ ខណៈប៉ូលិសក្រុងហុងកុង បានរកឃើញ គ្រាប់បែកច្នៃដែលធ្វើឡើងអំពីប្រេងសាំងចំនួន៣.៩០០គ្រាប់ នៅឯសាកលវិទ្យាល័យ Chinese University of Hong Kong (CUHK) ភាគច្រើនត្រូវបានរកឃើញនៅទីតាំងមួយកន្លែងនៅក្នុងទីក្រុង ។
ថ្លែងទៅកាន់បណ្តា អ្នកសារព័ត៌មាននៅថ្ងៃអង្គារ មន្តី្រអ្នកនាំពាក្យប៉ូលិសមួយរូបបានថ្លែងថា បុគ្គលិកមកពី CUHK និងសាកលវិទ្យាល័យពហុជំនាញហុងកុង (PolyU) បានត្រូវរាយការណ៍មកថា ជាឧក្រិដ្ឋជនដែលបង្កគ្រោះថ្នាក់ ដោយប្រើសារធាតុគីមីពីមន្ទីរពិសោធន៍របស់ពួកគេ ។
គាត់បាននិយាយថា “វាជាការប្រាប់ឲ្យដឹងថា សាកលវិទ្យានានានៅក្នុងក្រុងហុងកុង មានរោងចក្រ ផលិតអាវុធជាច្រើន” ។
ប៉ូលិសបាននឹងកំពុងធ្វើការ ស្រាវជ្រាវដើម្បីស្វែងរក ដំណោះស្រាយមួយ ប្រកបដោយសន្តិភាពពេញ លេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

