បរទេស: កាលពីថ្ងៃអង្គារទី២០ ខែវិច្ឆិកាម្សិលមិញនេះ មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ របស់ក្រសួងការពារជាតិ អាមេរិក បាននិយាយថា ប្រទេសអ៊ីរ៉ង់ ទំនងជានឹងមានផែនការ រួចទៅហើយក្នុងការបញ្ជា ទិញយន្ដហោះចម្បាំង និងរថក្រោះទំនើបថ្មី ជាច្រើននៅឆ្នាំក្រោយ។
ការបន្ថែមសមត្ថភាព ការពារជាតិ បែបនេះត្រូវបានគេមើលឃើញថា នឹងអាចធ្វើឡើងចំពេល ដែលដែលការដាក់ទណ្ឌកម្មអាវុធ របស់ក្រុមប្រឹក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក ត្រូវបានគេគ្រោងដកចេញ។ ប្រភពដដែលនេះក៏បានអះអាងដែរថា ក្រុងតេហរ៉ង់ ពិតជាបានប្តេជ្ញាចិត្តក្នុងការក្លាយ ជាមហាអំណាចនៅមជ្ឈឹមបូព៌ា ហើយខ្លួនបានព្រមានទៀតថា សាធារណរដ្ឋអ៊ីស្លាម កំពុងមានការជឿនលឿន យ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍយន្តហោះដ្រូន វាយប្រហារនិងប្រព័ន្ធ មីស៊ីលផ្សេងទៀតផងដែរ។
គួរឲ្យដឹងដែរថា របាយការណ៍ចេញផ្សាយមួយនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសអ៊ីរ៉ង់ និងលោកខាងលិចជាពិសេស នៅបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ ទៅលើរថយន្តដឹកទំនិញពាណិជ្ជកម្ម និងកន្លែងផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីពេលកន្លងមកក្នុងឆ្នាំនេះហើយកំហុសទាំងនោះ ត្រូវបានអាមេរិកទំលាក់បន្ទុក ទៅលើរដ្ឋាភិបាលទីក្រុងតេហរ៉ង់៕
ប្រែសម្រួល:ស៊ុនលី