ព័ត៌មានអន្តរជាតិ

អាមេរិក​ ច្រានចោលរបាយការណ៍ដែលថា​ ខ្លួនកំពុងពិចារណាដកកងទ័ពមួយចំនួន ចេញពីកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖​ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធរបាយការណ៍មួយ​ ដែលលើកឡើងថា សហរដ្ឋអាមេរិក​ កំពុងពិចារណាកាត់បន្ថយ កងទ័ពនៅកូរ៉េខាងត្បូង​ លើកលែងតែសម្ព័ន្ធមិត្តបង្កើនការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើវិស័យការពារជាតិ។

កាសែតប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានរាយការណ៍ថាស​ហរដ្ឋអាមេរិក កំពុងពិចារណាដកកងពលតូចក្នុងករណីដែលក្រុងសេអ៊ូល​ បដិសេធមិនទទួលយកការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន​ សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងចំណែក នៃការចំណាយសម្រាប់ការបង្កើន ២៨.៥០០ ដុល្លារ​ សម្រាប់កងទ័ពអាមេរិក ឈរជើងនៅខាងត្បូង។

 អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាមិនពិតទេចំពោះរបាយការណ៍ Chosun Ilbo ដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងពិចារណា ដកកងទ័ពចេញពីឧបទ្វីបកូរ៉េ”៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×