ព័ត៌មានអន្តរជាតិ

អាមេរិក៖​ កូរ៉េខាងជេីង​ មិនបានបង្ហាញពីបំណងប្រាថ្នា ដ៏ស្មោះត្រង់​ ដេីម្បីបន្ដកិច្ចចរចានុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Jackie Wolcott បានលេីកឡេីងថាប្រទេសកូរ៉េខាងជើង​ មិនបានបង្ហាញនូវ“ បំណងប្រាថ្នាដ៏ស្មោះត្រង់” ដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ​ ទោះបីទីក្រុងវ៉ាស៊ីនតោន​ ខិតខំដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារ របស់ភាគីទាំងពីរឡើងវិញក៏ដោយ។

 លោក Wolcott បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ IAEA នៅទីក្រុងវីយែ​នកាលពីថ្ងៃព្រហស្បតិ៍​ ដោយបន្ថែមថា​ កូរ៉េខាងជើង​ បានបរាជ័យក្នុងការចាត់វិធានការ ជាក់ស្តែងសំខាន់ៗឆ្ពោះទៅរកការលុបបំបាត់អាវុធប្រល័យលោក​ និងកម្មវិធីមីស៊ីលផ្លោង។

យោងតាមសេចក្តីថ្លែងការណ៍ មួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ បេសកកម្មសហរដ្ឋអាមេរិក ទៅកាន់អង្គការអន្តរជាតិនៅទីក្រុងវីយែនបានឲ្យដឹងថា“ ទោះបីយើងព្យាយាមចាប់ផ្តើមការចរចាកម្រិតការងារក៏ដោយ​ ក៏កូរ៉េខាងជើងមិនបានបង្ហាញនូវបំណងប្រាថ្នាដ៏ស្មោះត្រង់ ដើម្បីបន្តការចរចាបែបនេះទេ” ៕

ដោយ​ ឈូក​ បូរ៉ា

To Top