ព័ត៌មានអន្តរជាតិ

កតិកាសញ្ញា ចែករំលែកព័ត៌មានយោធា រវាងកូរ៉េខាងត្បូង-ជប៉ុន​ ជិតផុតដង្ហេីម​ ដោយរកច្រកចេញមិនឃេីញ

សេអ៊ូល៖​ កតិកាសញ្ញាចែករំលែក ព័ត៌មានយោធារវាងជប៉ុន​ និងកូរ៉េខាងត្បូង​ នឹងផុតកំណត់នៅចុងថ្ងៃសុក្រនេះ​ ប្រសិនបើមិនបន្តជាថ្មីទេដោយប្រទេសទាំងពីរបង្ហាញសញ្ញាតិចតួច នៃការធ្វើឱ្យលេចចេញនូវភាពជោគជ័យមុនថ្ងៃកំណត់ នៃកិច្ចព្រមព្រៀងនេះ។

ទោះយ៉ាងណាប្រភព ដែលមានទំនាក់ទំនងល្អ នៅក្នុងទំនាក់ទំនងទ្វេភាគីបានបង្ហេីបឲ្យដឹងថា កិច្ចពិភាក្សារវាងភាគីទាំងពីរ នៅតែបន្តដើម្បីជួយដល់កតិកាសញ្ញានេះ។

ប្រទេសជប៉ុន​ បានជំរុញម្តងហើយម្តងទៀត ដល់ប្រទេសកូរ៉េខាងត្បូង​ ពិចារណាឡើងវិញនូវការ សម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខព័ត៌មានទូទៅ​ ដែលមានអាយុកាល ៣ ឆ្នាំដែលត្រូវបានគេស្គាល់ផងដែរថា GSOMIA ដែលផ្តោតសំខាន់ទៅលើការគំរាមកំហែងនុយក្លេអ៊ែរ​ និងមីស៊ីលរបស់កូរ៉េខាងជើង។

សហរដ្ឋអាមេរិក​ ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះការចុះខ្សោយនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ត្រីភាគីដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តទាំងពីររបស់ខ្លួនប្រសិនបើកិច្ចព្រមព្រៀង​ GSOMIA ត្រូវបានគេដកហូតនោះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×