ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន​ អនុម័តច្បាប់​ ដើម្បីរឹតបន្តឹងច្បាប់ វិនិយោគបរទេស​ សម្រាប់ហេតុផលសន្តិសុខ

តូក្យូ៖​ សភាប្រទេសជប៉ុន​ បានអនុម័តសេចក្តីព្រាងច្បាប់មួយនៅថ្ងៃសុក្រនេះ​ ដើម្បីរឹតបន្តឹងបទប្បញ្ញត្តិ ស្តីពីការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុនជប៉ុន​ ដែលទាក់ទងទៅនឹងសន្តិសុខជាតិរួមទាំងការផលិតអាវុធ​ និងថាមពលនុយក្លេអ៊ែរ​ ដោយអនុវត្តតាមជំហានស្រដៀងគ្នានេះ​ ដែលត្រូវបានអនុវត្តនៅអឺរ៉ុប​ និងសហរដ្ឋអាមេរិក។

ការធ្វើវិសោធនកម្មច្បាប់ប្តូរប្រាក់បរទេស​ និងច្បាប់ពាណិជ្ជកម្មបរទេស​ នឹងតម្រូវឱ្យវិនិយោគិនបរទេស​ ស្វែងរកការជូនដំណឹងជាមុនមុនពេលទទួលបានភាគហ៊ុន ១ ភាគរយ​ ឬខ្ពស់ជាងនេះនៅក្នុងក្រុមហ៊ុនជប៉ុន​ ដែលបានចុះបញ្ជីដោយបន្ថយកម្រិតពី ១០ ភាគរយបច្ចុប្បន្ន។  ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន នៅនិទាឃរដូវក្រោយ។

 វិធានការនេះគឺស្ថិតនៅក្នុងជំហាន នៃវិធានការរបស់អឺរ៉ុប​ និងសហរដ្ឋអាមេរិក​ ដើម្បីបង្កើនការគ្រប់គ្រងការវិនិយោគ​ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការលេចធ្លាយព័ត៌មានដែលងាយរងគ្រោះ​ និងបច្ចេកវិទ្យាសំខាន់ៗដល់ ប្រទេសដទៃទៀតដូចជាប្រទេសចិន៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×