ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានដាក់ទណ្ឌកម្មអេហ្ស៊ីប បើហ៊ានទិញយន្តហោះចម្បាំងពីប្រទេសរុស្សី

វ៉ាស៊ិនតោន: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ របស់អាមេរិកមួយរូបបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងធ្វើការជាមួយអេហ្ស៊ីបដើម្បីរារាំងលទ្ធភាពនានាពីការធ្វើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំងរបស់រុស្ស៊ីដោយព្រមានរដ្ឋាភិបាល Cairo ផងជាមួយនឹងការដាក់ទណ្ឌកម្មប្រសិនបើ នឹងមានកិច្ចព្រមព្រៀងណាមួយ។

មន្ត្រីនោះបាននិយាយក្នុង សន្និសីទកាសែតមួយថាទីក្រុងវ៉ាស៊ីនតោននៅតែធ្វើការជាមួយអេហ្ស៊ីប ដើម្បីដោះស្រាយតម្រូវការការពារជាតិរបស់ខ្លួន។ ប៉ុន្តែយើងក៏មានតម្លាភាព ជាមួយពួកគេដែរប្រសិនបើពួកគេចង់ទទួលបាននូវអ្វីដែល រុស្សីអាចផ្តល់បានហើយអាមេរិកនឹងធ្វើឲ្យពួកគេប្រឈមមុខនឹង ការដាក់ទណ្ឌកម្មដុចគ្នា។

គួរឲ្យដឹងដែរថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បានផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធារាប់ពាន់លានដុល្លារ ដល់ប្រទេសអេហ្ស៊ីបដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ជាក់ស្តែងកាលពីដើមឆ្នាំ ២ពាន់លានដុល្លារជាដើមហើយអេហ្ស៊ីគឺជាដៃគូ ដែលតែងតែប្រើប្រាស់ប្រតិបត្តិរបស់ខ្លួនជាមួយនឹងយន្តហោះចម្បាំង F-16 នាពេលកន្លងមកដូចគ្នា៕

ប្រែសម្រួល: ស៊ុន លី

To Top