បរទេស: សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាម្សិលមិញបានធ្វើការព្រមាន ប្រទេសប៉ាគីស្ថានថា ខ្លួនប្រឈមនឹងការខូចខាតសេដ្ឋកិច្ចរយៈពេលវែង ជាមួយនឹងការប្រមូលបានប្រាក់ចំណេញមកវិញតិចតួច ប្រសិនបើរដ្ឋាភិបាលចិននៅតែបន្តជំរុញឲ្យមានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ របស់ខ្លួននៅក្នុងប្រទេសអាស៊ីមួយនេះនោះ។
អ្នកការទូតកំពូលរបស់អាមេរិក ប្រចាំនៅអាស៊ីខាងត្បូងមួយរូបបានមានប្រសាសន៍ថា ច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថានដែលត្រូវបានគេចាត់ទុកថា ជាកត្តាផ្លាស់ប្តូរដោយ ប្រទេសអាស៊ីទាំងពីរនឹងផ្តល់ប្រាក់ចំណេញ ទៅឲ្យតែទីក្រុងប៉េកាំង ប៉ុណ្ណោះហើយបាននិយាយថាសហរដ្ឋអាមេរិកកន្លង អាចផ្តល់ជម្រើសដ៏ល្អប្រសើរជាងនេះ។
គេសង្កេតឃើញថា កន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែបានបន្តវាយលុកប្រឆាំងនឹង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសូត្ររបស់ប្រទេសចិនដែលជាគម្រោងចុះហត្ថលេខារបស់ប្រធានាធិបតីស៊ីជីនពីងនិងជាគម្រោង ដែលមានគោលបំណង សាងសង់កំពង់ផែផ្លូវហាយវ៉េនិងផ្លូវដែក ជុំវិញពិភពលោក៕
ប្រែសម្រួល: ស៊ុន លី