ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណប បង្ហាញពីនាវាដឹកយន្តហោះចិន បង្ហាញខ្លួននៅមូលដ្ឋានទ័ពជើងទឹក Hainan

បរទេស៖ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ នាវាដឹកយន្តហោះថ្មីបំផុតរបស់ចិនប្រភេទ Type 001A ត្រូវបានគេប្រទះឃើញដោយផ្កាយរណប ដែលបានចតនៅកំពង់ផែ នៅលើកោះហៃណាន នៅឆ្នេរសមុទ្រភាគខាងជើង នៃសមុទ្រចិនខាងត្បូង។ នាវានេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយកងនាវាដ៏ទៃទៀត មុនពេលចុងបញ្ចប់នៅចុងឆ្នាំនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា រូបភាពថ្មីដែលបញ្ចេញដោយក្រុមហ៊ុនផ្កាយរណបឯកជន Maxar Technologies បានបង្ហាញថា នាវាដឹកយន្ដហោះប្រភេទ Type 001A  របស់ប្រទេសចិនបានចតតែម្នាក់ឯងនៅឯមូលដ្ឋានទ័ពជើងទឹក Yulinan របស់កោះហៃណាន ដោយមានជើងហោះហើរ ពាសពេញយន្ដហោះដែលត្រៀមរួចជាស្រេច។ កប៉ាល់នេះបានចេញដំណើរពីទីក្រុង Dalian ក្នុងការសាកល្បងចុងក្រោយ របស់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ។

រូបភាពទាំងនេះបង្ហាញ ពីយន្តហោះចម្បាំង Shenyang J-15 ចំនួន ៧ គ្រឿង នៅលើនាវាហោះហើរ ក៏ដូចជាឧទ្ធម្ភាគចក្រ Changhe Z-18 ចំនួន ៤ គ្រឿង ដែលមានស្លាបបត់ចូលទៅក្នុងទីតាំងធ្វើដំណើរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top