ព័ត៌មានអន្តរជាតិ

នាវាអាមេរិក ចូលដល់ដែនទឹក ជម្លោះសមុទ្រចិន កំពុងបង្កកំហឹង ដល់រដ្ឋាភិបាល ក្រុងប៉េកាំង

វ៉ាស៊ិនតោន: ថ្លែងទៅកាន់ក្រុមអ្នកកាសែតមួយ នៅថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកានេះ យោធាអាមេរិកបាននិយាយថា ប៉ុន្មានថ្ងៃនេះនាវាចម្បាំងរបស់ខ្លួន បានធ្វើដំណើរចូល ទៅដល់ដែនទឹកនៃកោះ ជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងទាមទារ ដោយចិន នៅក្នុងគ្រាដែលភាពតានតឹង រវាងគ្នានោះ។

បញ្ហានៃដែនទឹក ដែលជាច្រកចេញចូលផ្លូវទឹក ដ៏មមាញឹកបំផុតលើលោកនេះ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាសំខាន់ៗ ជាច្រើនដែលរដ្ឋាភិបាល នៃមហាយក្ស ទាំងពីរកំពុងប្រឈមមុខដាក់គ្នា។

បញ្ហាទាំងអស់ ដែលកំពុងកើតមានរវាង អាមេរិកនិងចិននោះ មានដូចជាបញ្ហាជម្លោះ ពាណិជ្ជកម្មការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចបញ្ហានៃកោះតវ៉ាន់ និងចុងក្រោយបំផុតបញ្ហា នៃទីក្រុងហុងកុង។

ផ្ទាំងពាណិជ្ជកម្ម

គេអាចមើលឃើញថាជារឿយៗ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើឲ្យប្រទេសចិន មានការខឹងសម្បាតាមរយៈការ ធ្វើដំណើរចូលទៅដល់ជិតកោះ មួយចំនួនដែលចិន កាន់កាប់និងអះអាងថា សកម្មភាពទាំងនោះគឺសិទ្ធិសេរីភាព ក្នុងការទទួលបាននៅលើ ផ្លូវទឹកអន្តរជាតិ៕

ប្រែសម្រួល:ស៊ុនលី

To Top