ព័ត៌មានអន្តរជាតិ

គណបក្សគាំទ្រ លទ្ធិប្រជាធិបតេយ្យ ទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត នៅហុងកុង

ហុងកុង៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា គណបក្សដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក កាលពីថ្ងៃអាទិត្យនៅហុងកុង ខណៈការបាតុកម្មបំផ្លាញទីក្រុង ដ៏សែនទំនើបមួយនេះមិនទាន់ថយចុះនៅឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា បេក្ខជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាន ទទួលយកអាសនៈចំនួន ៣៨៥ ក្នុងចំណោមកៅអីចំនួន ៤៥២ ដែលស្មើនឹង ៨៥ ភាគរយដែលទទួលបានសំឡេង ភាគច្រើនជាលើកដំបូង ចាប់តាំងពីអតីតអាណានិគមអង់គ្លេស ត្រូវបានវិលត្រឡប់មកគ្រប់គ្រងប្រទេសចិនវិញនៅឆ្នាំ ១៩៩៧ ។

នៅក្នុងអ្វីដែលជាការប្រកួតប្រជែង ការបោះឆ្នោតលើកទី ១ ផងដែរចាប់តាំងពីការធ្វើបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យដ៏ធំមួយ បានចាប់ផ្តើមនៅក្នុងខែមិថុនា នោះប្លុកគាំទ្រការបង្កើត បានឈ្នះត្រឹមតែ ៥៩ អាសនៈដែលជាចំនួនឆ្ងាយពីលេខ ២៩៨ ដែលខ្លួនកំពុងកាន់កាប់នាពេលបច្ចុប្បន្ន៕

ដោយ ឈូក បូរ៉ា

To Top