ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើអ៊ីរ៉ង់ សម្រាប់ការរំលោភបំពានសិទ្ធិមនុស្ស

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដោយលោកលើកឡើង ពីការរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានការតវ៉ា នៅទូទាំងប្រទេសអ៊ីរ៉ង់។ 

លោក Mike Pompeo បានថ្កោលទោសលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលឲ្យកាន់ផ្តាច់ប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេស និងបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានស្នើឲ្យប្រជាជនអ៊ីរ៉ង់ ផ្ញើចែកគ្នាបន្តនូវសារស្តីពី ការរំលោភបំពានរបស់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យមើលការដាក់ទណ្ឌកម្មបន្ថែមទៀត។ 

យោងតាមប្រភពព័ត៌មានពី ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រៅពីនោះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ ក៏បានថ្កោលទោសអំពីការសម្លាប់អ្នកប្រឆាំងអ៊ីរ៉ង់ លោក Massoud Malvi  ដោយលោកនិយាយថា គាត់ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើឃាត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីរត់គេចខ្លួនចូលទៅតួកគី៕

 ប្រែសម្រួល៖ ប៉ាង កុង 

To Top