ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហេីរយន្ដហោះ ស៊េីបការណ៍ លេីទីក្រុងសេអ៊ូល និងទំបន់ជុំវិញ ទំនងជាយកការណ៍សម្ងាត់ ពីកូរ៉េខាងជេីង

សេអូល៖ អ្នកតាមដាន អាកាសចរណ៍ម្នាក់ បានលេីកឡេីងថា យន្តហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិក បានហោះលើទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ទំនងជាការហោះហេីរ ដេីម្បីយកការណ៍ សម្ងាត់ពីកូរ៉េខាងជេីង នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់។

យន្តហោះដែលគេ ជឿថាជាប្រភេទ RC-135V ត្រូវបានគេរកឃើញ នៅលើមេឃនៅខាងលើ ទីក្រុងរបស់ប្រទេសកូរ៉េខាងត្បូង និងខេត្ត Gyeonggi “ដែលមានភារកិច្ច លើឧបទ្វីបកូរ៉េ” ។

ប្រភពមិនបានបញ្ជាក់ពី ពេលវេលាពិតប្រាកដ នៃប្រតិបត្តិការ ហោះហេីរនោះទេ។ ការហោះហើរនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភ ដែលថា កូរ៉េខាងជើង អាចនឹងធ្វើការបាញ់មីស៊ីល បន្ថែមទៀតចំពេល មានកិច្ចចរចាការ រំសាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានជាប់គាំង ជាមួយសហរដ្ឋអាមេរិក។

រហូតមកដល់ឆ្នាំនេះ ប្រទេសកុម្មុយនិស្ត បានធ្វើការសាកល្បងអាវុធធំៗ ចំនួន ១២ លើក ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោង រយៈចម្ងាយខ្លីប្រភេទថ្មី និងមីស៊ីលផ្លោង ដែលបាញ់ដោយ នាវាមុជទឹក (SLBM) ៕

ដោយ ឈូក បូរ៉ា

To Top