ព័ត៌មានអន្តរជាតិ

Trump អនុម័តថវិកាគាំទ្រ បាតុករហុងកុង ដែលកំពុងប្រឆាំងរដ្ឋាភិបាលចិន

បរទេស: ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកាបានធ្វើការចុះហត្ថលេខា ជាផ្លូវការទៅលើច្បាប់ថ្មីមួយដែលនឹងផ្តល់ការគាំទ្រ ដល់ក្រុមបាតុករជំហគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលបានប្រមូលផ្តុំគ្នាដើម្បី ប្រឆាំងនឹងរដ្ឋាភិបាលចិន អស់រយៈពេលជាច្រើនខែ។

ការអនុម័តនេះត្រូវបានធ្វើឡើង ដោយមិនការអើពើទៅនឹងបណ្តឹងរបស់មន្រ្តីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានចោទវាថាជាការជ្រៀតជ្រែកក្នុង រឿងផ្ទៃក្នុងរបស់ខ្លួន។ ច្បាប់នេះផងដែរក៏នឹងដាក់ចេញជាទណ្ឌកម្ម ប្រឆាំងទៅលើមន្រ្តីចិន ដោយបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងតម្រូវឱ្យសហរដ្ឋអាមេរិក វាយតម្លៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេស ដែលខ្លួនមានជាមួយហុងកុងជារៀងរាល់ឆ្នាំដើម្បីធានាថា ទីក្រុងនេះរក្សានូវកម្រិតស្វ័យភាព។

លោក Trump បានចុះហត្ថលេខាលើ វិធានការដែលបានអនុម័តយ៉ាងច្រើនលើសលប់នៅក្នុងសភា និងព្រឹទ្ធសភាទោះបីជាមានការព្រមានពីប្រធានាធិបតីចិនលោក Xi Jinping ថាប្រទេសនេះនឹងសងសឹកសហរដ្ឋអាមេរិកប្រសិនបើ ច្បាប់នេះក្លាយចូលជាធរមាន។៕

ប្រែសម្រួល: ស៊ុន លី

To Top