ព័ត៌មានអន្តរជាតិ

ការសាកល្បងអាវុធ ចុងក្រោយរបស់កូរ៉េខាងជេីង គឺចង់ព្រមានថា ខ្លួនអាចវិលទៅរកឥរិយាបទ អតីតកាលវិញ

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានបាញ់ សាកល្បងគ្រាប់រ៉ុក្កែតខ្នាតធំ ជាសញ្ញាព្រមានមួយថា ខ្លួនអាចវិលត្រឡប់ទៅរកឥរិយាបទអតីតកាលរបស់ខ្លួន ក្នុងការបង្កហេតុប្រសិនបើខ្លួន ខកខានមិនបានទទួលនូវអ្វីដែលខ្លួនចង់បាន ក្នុងពេលពិភាក្សាជាមួយសហរដ្ឋអាមេរិក។

ការវាយតំលៃរបស់សេវាកម្ម ស៊ើបការណ៍ជាតិ (NIS) បានកើតឡើងនៅពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលចំនួន ២គ្រាប់ពីអ្វីដែលស្មានថា ជាកាំជ្រួចបាញ់គ្រាប់រ៉ុក្កែតធំៗ ជាច្រើនឆ្ពោះទៅសមុទ្រខាងកើត។ វាបានកត់សម្គាល់ការធ្វើតេស្តអាវុធដ៏ធំលើកទី ១៣ ដោយកូរ៉េខាងជើង នៅឆ្នាំនេះ។

NIS បានឲ្យដឹងថា “ជាក់ស្តែងកូរ៉េខាងជើង មានបំណងផ្តល់សារព្រមាន ដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ខ្លួនអាចវិលត្រឡប់ទៅអតីតកាលវិញ (លំនាំនៃអាកប្បកិរិយា) ប្រសិនបើវាបរាជ័យក្នុងការសម្រេចគោលដៅ របស់ខ្លួនពីការសន្ទនា ជាមួយក្រុងវ៉ាស៊ីនតោន នៅចុងឆ្នាំនេះ”៕

ដោយ ឈូក បូរ៉ា

To Top