ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះនៅរដ្ឋ South Dakota អាមេរិក ស្លាប់៩នាក់ និងរបួស៣នាក់

បរទេស៖ ទូរទស្សន៍ NBC បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះប្រភេទ Idaho-bound Pilatus PC-12 បានធ្លាក់នៅរដ្ឋ South Dakota ដែលបានបណ្តាលឱ្យ​យ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់ និង ៣ នាក់ទៀតរងរបួស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អាជ្ញាធរ South Dakota បានបញ្ជាក់ពីចំនួនជនរងគ្រោះ។

ក្នុងចំណោមអ្នកដែលស្លាប់ គឺមានកូនក្មេងពីរនាក់ និងអ្នកបើកយន្ដហោះ។ ការធ្លាក់នេះ គឺស្ថិតក្រោមការព្រមានពីព្យុះ​ ដោយសេវាកម្មអាកាសធាតុជាតិ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានរាយការណ៍ថា យន្តហោះបានដឹក​មនុស្ស ១២ នាក់នៅលើយន្តហោះ និងកំពុងឆ្ពោះទៅកាន់ទីក្រុង Idaho Falls នៃរដ្ឋ Idaho ប៉ុន្តែបានធ្លាក់បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Chamberlain Municipal ។

ចំណែកអ្នកនៅរស់រានមានជីវិតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ បានក្លាយជាបុព្វហេតុជាក់ស្តែងនៃការធ្លាក់នេះ ដោយសារតែព្យុះទឹកកក បាននិងកំពុងបង្កផលប៉ះពាល់ដល់តំបន់ Midwest អាមេរិក។ NTSB កំពុងធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top