ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ ហៅលោក​ អាបេ​ ថាជាមនុស្សភ្លីភ្លឺបំផុត​ ដោយសារតែជប៉ុនអះអាងថា​ ក្រុងព្យុងយ៉ាង​ ធ្វេីតេស្ដមីស៊ីលផ្លោង

សេអ៊ូល៖​ ប្រទេសកូរ៉េខាងជើង​ បានបោះសម្ដីចំៗ ទៅលើនាយករដ្ឋមន្រ្តីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ​ កាលពីថ្ងៃសៅរ៍ចំពោះការធ្វើខុសនៃការបាញ់សាកល្បងមីស៊ីល កាលពីពេលថ្មីៗនេះនៃប្រព័ន្ធរ៉ុក្កែតបាញ់មីស៊ីលធំដ៏ធំមួយរបស់ខ្លួន​ ថាជាការបាញ់មីស៊ីលផ្លោង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការជប៉ុន​ នៅឯក្រសួងការបរទេសកូរ៉េខាងជើង​ ក៏បាននិយាយផងដែរថាលោក​ អាបេ “អាចនឹងមើលឃើញនូវអ្វីដែលមីស៊ីលផ្លោងពិតប្រាកដ ស្ថិតនៅក្នុងអនាគតឆាប់ៗនេះ​ និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ 

ប្រទេសកូរ៉េខាងជើង​ បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថាខ្លួនបានសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែត ចម្រុះដ៏ធំមួយប្រកបដោយជោគជ័យក្រោមការដឹកនាំ របស់មេដឹកនាំលោក​ គីម​ ជុងអ៊ុន​ ក្នុងការបាញ់សាកល្បងគ្រាប់ចំនួន ២ នៅថ្ងៃមុន៕

ដោយ​ ឈូក​ បូរ៉ា

To Top