ព័ត៌មានអន្តរជាតិ

IS ចេញមុខអះអាងថា ក្រុមសកម្មប្រយុទ្ធ របស់ខ្លួនជាអ្នកបើកការវាយប្រហារ ទៅលើក្រុងឡុងដ៏

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា ទីភ្នាក់ ងារព័ត៌មាន Amaq បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ីស្លាម (IS) បាននិយាយថា ការវាយប្រហារ នៅលើ ស្ពានឡុងដ៍កាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងដោយអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួន ។ ក្រុមនេះ មិនបានផ្តល់ភស្តុតាងណាមួយឡើយ ។

ក្រុមរដ្ឋឥស្លាមបានបន្ថែមទៀតថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការ អំពាវនាវរបស់រដ្ឋអ៊ីស្លាមទៅកាន់ប្រទេសគោលដៅដែលជាផ្នែកមួយ នៃក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ ។

កាលពីថ្ងៃសុក្រ ប៉ូលិសអង់គ្លេស បានបាញ់សម្លាប់បុរសម្នាក់ដែលពាក់អាវកាក់អត្តឃាតក្លែងក្លាយ ដែលបានចាក់មនុស្ស ២នាក់រហូតដល់ស្លាប់នៅទីក្រុងឡុងដ៏ និងបង្កឲ្យរងរបួសចំនួន៣ នាក់ទៀតមុនពេលត្រូវបានក្រុមអ្នកតវ៉ា វាយទៅលើដីនៅក្នុងអ្វីដែលអាជ្ញាធរហៅថា ការវាយប្រហារភេរវកម្ម ។

យោងតាមសេវាសុខភាពជាតិបានឱ្យដឹងថា មនុស្ស៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយជនរងគ្រោះ ២នាក់ស្ថិតក្នុងស្ថានភាពស្ថេរភាព រីឯមនុស្សទី៣ កំពុងរងរបួសស្រាល ។

លោក Usman Khan អាយុ២៨ឆ្នាំ ត្រូវបានក្រុមយាមកាមនិងចាប់បានហើយត្រូវបាន បាញ់សម្លាប់ដោយប៉ូលិស ដែលជននេះត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១២ ពីបទពាក់ព័ន្ធនឹងក្រុមអាល់កៃដាដើម្បីបំផ្ទុះគ្រាប់បែកនៅក្នុងផ្សារហ៊ុន នៅក្នុងទីក្រុងឡុងដ៍ ។ គាត់ត្រូវបានគេដោះលែងនៅខែធ្នូ ឆ្នាំ២០១៨ តាមលក្ខខណ្ឌកំណត់មួយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top