ព័ត៌មានអន្តរជាតិ

ព្យុះព្រិល បោកបក់មកលើ រដ្ឋកាលីហ្វ័រនីញ៉ា

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា បរិយាកាសនៃទឹកទន្លេ បាននាំមកនូវព្យុះថ្មីជាមួយនឹងភ្លៀង និងព្រិលទៅកាន់រដ្ឋ California ចំថ្ងៃបុណ្យ Thanksgiving ។

ព្យុះនេះបណ្តាលឱ្យមាន កំណត់ត្រាទឹកភ្លៀងដល់ផ្នែកខ្លះ នៃតំបន់ឡូសអ៊ែនជីឡេស ហើយបានបោកបក់ព្រិល នៅលើភ្នំនិងវាលខ្សាច់ខ្ពស់ ។

យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ព្រិលមានទំហំប្រហែល ១២០សង់ទីម៉ែត្រ បានធ្លាក់នៅក្នុងរមណីយដ្ឋាន Big Bear Mountain Resort ដែលជារមណីយដ្ឋាន វិស្សមកាលដ៏ល្បីមួយនៅរដ្ឋ California ភាគខាងត្បូងគិតត្រឹមព្រឹកថ្ងៃសុក្រ ។

លោក Steve Hofbauer អភិបាលក្រុង បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅទូទាំងតំបន់នៅ Palmdale ដែលមានព្រិលធ្លាក់ជាង ១០សង់ទីម៉ែត្រ ហើយដំណើរការនៃការជីកចេញ កាន់តែពិបាកព្រោះក្រុមការងារ សាធារណៈរបស់ទីក្រុងមិនមាន ផ្ទាំងទឹកកកច្រើននោះទេ ។

យោងតាមការព្យាករណ៍អាកាសធាតុ ភ្លៀង និងទឹកភ្លៀងកាន់តែច្រើន កំពុងបន្តធ្លាក់ចុះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top