ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសចិន បានចោទប្រកាន់ទៅលើ ប្រធានសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ថា មានការជ្រៀតជ្រែក មិនសមរម្យនៅក្នុងកិច្ចការ របស់ប្រទេសនេះបន្ទាប់ពីលោកស្រី បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការប្រើប្រាស់កម្លាំងហួស ប្រមាណរបស់ប៉ូលិស នៅក្នុងទីក្រុងហុងកុង ។
បេសកកម្មរបស់ចិន នៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ បានថ្លែងថាការសរសេរអត្ថបទមួយ ដែលសរសេរដោយលោកស្រី Bachelet នៅក្នុងកាសែត South China Morning Post គឺជាការភាន់ច្រឡំ និងរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ។
សេចក្តីថ្លែងការណ៍របស់ បេសកកម្មចិនបានថ្លែងថា អត្ថបទនេះមាន “យោបល់មិនសមរម្យស្តីពី ស្ថានភាពនៃតំបន់រដ្ឋបាលពិសេស ក្រុងហុងកុង … (និង) ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន” ។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមទៀតថា ប្រទេសចិន មាន“ តំណាងឱ្យរឹងមាំ” ជាមួយការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។
នៅក្នុងអត្ថបទដែលបាន ចេញផ្សាយកាលពីព្រឹក ថ្ងៃសៅរ៍របស់លោកស្រី Bachelet បានទទូចដល់អាជ្ញាធរនៅក្រុងហុងកុង ឱ្យធ្វើការស៊ើបអង្កេតដែល ដឹកនាំដោយចៅក្រមឯករាជ្យ និងមិនលំអៀងទៅក្នុងរបាយការណ៍ នៃការប្រើប្រាស់កម្លាំង ហួសប្រមាណរបស់ប៉ូលិស ។
ការតវ៉ារបស់ក្រុងហុងកុង ត្រូវបានបញ្ឆេះដោយកំហឹង ជាច្រើនឆ្នាំទៅលើការ ច្រានចោលសិទ្ធិសេរីភាពរបស់ ប្រទេសចិន នៅក្នុងទីក្រុងពាក់កណ្តាល ស្វ័យយ័តមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា