ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា នៅថ្ងៃអង្គារនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានអនុម័តលើទឹកប្រាក់កម្ចី របស់ខ្លួន ចំនួន៤០០លានដុល្លារ ផ្តល់ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រដល់ការងារ យុវជន ខណៈដែលរដ្ឋាភិបាល ព្យាយាមកាត់បន្ថយចំនួន បុគ្គលិកវ័យក្មេង ហ្វីលីពីន បម្រើការងារ នៅតាមសាលារៀននានា ដែលបបញ្ហារាំងខ្ទប់ ដល់ភាពរីកចម្រើនរបស់ប្រទេស ។
ធនាគារ ADB ដែលមានមូលដ្ឋាន នៅក្រុងម៉ានីល បានឲ្យដឹងថា កម្មវិធីនេះ នឹងគាំទ្រដល់ រដ្ឋាភិបាលក្នុងការកែ ទម្រង់ ដែលមានចេតនាបង្កើន ការងាររបស់ក្រុមយុវជន ហ្វីលីពីន តាមរយៈកម្មវិធីទីផ្សារការងារ និងផ្តល់ភាពងាយស្រួល ក្នុងការចាប់យកការ ហ្វឹកហាត់ការងារ ដើម្បីជួយដល់ពួកគេ និងទទួលបានការងារច្រើន ។
ធនាគារ ADB បាននិយាយថា កម្ចីធនាគារថ្មី គាំទ្រដល់ការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដើម្បីបង្កើន និងផ្ទេរ រាល់ប្រតិបត្តិការការិយាល័យ សេវាកម្មការងារសាធារណៈ នៅក្នុងអង្គភាពរដ្ឋាភិបាល ក្នុងស្រុក នៅទូទាំងប្រទេស ដើម្បីឲ្យដំណើរការជំនាញ ប្រកបដោយស្តង់ដា គុណភាពខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា