ព័ត៌មានអន្តរជាតិ

ថៃ ៖ ការរួមភេទ របស់យុវវ័យ មានការថយចុះ ប៉ុន្តែការប្រើប្រាស់ ស្រោមអនាម័យ កើនឡើង

បរទេស៖ មូលនិធិលើកកម្ពស់ សុខភាពថៃ និយាយថា យុវជនដែលមានអាយុចន្លោះពី ១៦ឆ្នាំ និង ១៧ ឆ្នាំ មានការរួមភេទតិច ប៉ុន្តែមានការប្រើប្រាស់ ស្រោមអនាម័យកើនឡើង។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chartwut Wangwol ប្រធានមូលនិធិការិយាល័យ គ្រប់គ្រងហានិភ័យសុខភាព ដោយស្រង់ទិន្នន័យពីនាយកដ្ឋាន គ្រប់គ្រងជំងឺថា ការរកឃើញនេះ បានមកពីការស្ទង់មតិ របស់និស្សិតជំនាញវិជ្ជាជីវៈឆ្នាំទី ២ និងសិស្សនៅអាយុ ប្រហាក់ប្រហែលគ្នានៅ Mathayom ៥ (ថ្នាក់ទី ១១) ចន្លោះឆ្នាំ ២០១៥ និង ២០១៧ ។

និស្សិតផ្នែកវិជ្ជាជីវៈឆ្នាំទី ២ (Por Wor Chor 2) និងនិស្សិត Mathayom 5 និស្សិតទាំងពីរភេទ បានចូលរួមក្នុងការស្ទង់មតិនេះ ខណៈដែលនាយកដ្ឋានបានកំណត់ថា ពួកគេតំណាងអោយនិស្សិត ដែលមានអាយុអាចរួមភេទបានក្នុងចំនោមអ្នកដែលកំពុងសិក្សា។ ក្នុងឆ្នាំ ២០១៧ ជាមធ្យមសិស្សប្រុស – ស្រីចំនួន ៤២% នៅ Por Wor Chor 2 ដែលបានធ្លាប់រួមភេទគឺធ្លាក់ចុះពីជិត ៥០ភាគរយ ទាំងភេទទាំងពីឆ្នាំមុន។ នៅឆ្នាំ ២០១៧ , ២៥ ភាគរយនៃនិស្សិតប្រុសនៅ Mathayom 5 និង ១៧ ភាគរយនៃនិស្សិតស្រី គឺធ្លាប់មានការរួមភេទ។ ចំនួននេះស្ទើរតែដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ មាននិស្សិតកាន់តែច្រើនទាំងនៅ Por Wor Chor 2 និង Mathayom 5 បានប្រើស្រោមអនាម័យ។

ក្នុងឆ្នាំ ២០១៧ និស្សិតប្រុស ៦៩ ភាគរយនៅ Por Wor Chor 2 បានប្រើស្រោមអនាម័យនៅពេលពួកគេរួមភេទលើកដំបូង បើប្រៀបធៀបជាមួយនិស្សិតស្រី ៧៤ ភាគរយដែលស្នើសុំឱ្យដៃគូរបស់ពួកគេប្រើស្រោមអនាម័យ។ ក្នុងឆ្នាំដដែល និស្សិតប្រុស ៧៥ភាគរយ នៅ Mathayom 5 បានប្រើស្រោមអនាម័យក្នុងពេលរួមភេទលើកដំបូង ខណៈនិស្សិតស្រី ៧៧ នាក់បានស្នើសុំដៃគូ របស់ពួកគេប្រើស្រោមអនាម័យ។

យ៉ាងណាក៏ដោយ មូលនិធិនេះមិនបានផ្តល់តួលេខ ប្រៀបធៀបសម្រាប់ឆ្នាំមុននៃឆ្នាំ ២០១៦ ទេ ប៉ុន្តែបានបញ្ជាក់ថា មានការកើនឡើង នៃការប្រើប្រាស់ស្រោមអនាម័យ ក្នុងចំណោមសិស្សទាំងពីរភេទទាំង ២ នៅកម្រិត Por Wor Chor 2 និង Mathayom 5៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top